ខ្ញុំមានសុភាសិតមួយ របស់កូរ៉េដែលមានអត្តន័យល្អគ្រាន់ជាការអប់រំដល់បងប្អូនទាំងអស់គ្នាដូច្នេះ
ហើយខ្ញុំក៏លើកវាមកដើម្បីជាការកំសាន្តនិងការត្រិះរិះ
ដល់អ្នកទាំងអស់គ្នាទៅ
“រឺទឹកទន្លេនោះសោតបើកាលណាផ្ទៃខាងលើថ្លាផូផង់ក៏ដោយចុះ
ផ្ទៃខាងក្រោមវាវិញគង់ល្អក់កករជាក់ជាមិនខានឡើយ
ចុះបើផ្ទៃខាងលើវាមានភាពកករល្អក់ទៅហើយនោះ តើនៅផ្ទៃ
ខាងក្រោមវានឹងល្អក់យ៉ាងណាទៅវិញ?”
សូមជួយគិតពិចារណាចុះ!
បើចឹងមានន័យថាវាកាន់តែអាក្រក់ហើយចឹងននោះ!!!!!
សុភាសិតស្រដៀងគ្នានឹងសុភាសិត “កុំវាយតម្លៃមនុស្សតែសំបកក្រៅ”។ ខ្ញុំយល់ស្របចំពោះឃ្លាដំបូងថាផ្ទៃទឹកខាងលើស្អាត តែផ្ទៃទឹកខាងក្រោមមិនប្រាកដថាស្អាតទេ។ ប៉ុន្តែចំពោះឃ្លាទីពីរ ខ្ញុំយល់ថាហាក់ដូចជាមិនសមស្រប។ ទោះបីជាផ្ទៃទឹកខាងលើកករល្អក់មែន ក៏យើងមិនដឹងថាផ្ទៃទឹកខាងក្រោមនឹងកករល្អក់ដូចផ្ទៃទឹកខាងលើដែរ។ ធៀបនឹងមនុស្សយើង ទោះបីជារូបសម្បត្តិគេអាក្រក់មែន នោះក៏មិនមែនបានន័យថា ចិត្តរបស់គេអាក្រក់ដែរទេ តែបើមនុស្សស្អាតបាត ក៏មិនច្បាស់ថាចិត្តគេល្អដែរនោះទេ។
អរគុណប្អូនប្រុសដែលបានមកលេងផ្ទះបង!
តាមពិតសុភាសិតនេះ កាលពីមុនរដ្ដកាលកូរ៉េគេសរសេរឡើងក្នុងបំនងអប់រំ និង ប្រៀនប្រដៅ
រដ្ឋាភិបាលខ្លួនឯងថា (បើសិនជាអ្នកដឹកនាំ ល្អ ស្អាតស្អំ មិនពុករលួយត្រឹមត្រូវយ៉ាងណា
ក៏ដោយចុះក៏រែងអី អ្នកនៅថ្នាក់ក្រោមមិនប្រាកដថាល្អស្អាតស្អំឡើយ ដូច្នេះអ្នកដឹកនាំត្រូវ
តែគិតពិចារណា ត្រួតពិនិតអោយបានហ្មត់ចត់ ជាងនេះទៀតសោត បើសិនជាអ្នកដឹកនាំ
គិតតែប្រព្រឹត្តអំពើមិនគប្បី ពុករលួយនោះ មន្រ្តីថ្នាក់ក្រោមនឹងពុករលួយស្មោគគ្រោគជាក់
ជាមិនខាន។ សូមមេត្តាពិចារណាចុះ!
អីយ៉ា! សុភាសិតនេះល្អរបស់គេតើ ! គ្រូសូត្រឆ្វេងសុំកត់ត្រាទុកមួយសិនហើយ។ អានម្តង
ហើយម្តងទៀត បូកផ្សំជាមួយការពន្យល់យ៉ាងក្បោះក្បាយរបស់ម្ចាស់ប្លក់ធ្វើអោយគ្រូសូត្រ
ឆ្វេងសរសើរសុភាសិតនេះពុំដាច់ពីមាត់សោះ។ អរគុណធំៗៗៗៗ
អរគុណលោកគ្រូសូត្រឆ្វេងដែលបានមកលេងផ្ទះខ្ញុំ។
vandakimseok ប្រហែលជាជាប់រវល់ខ្លាំងហើយមែនទេ? កុំភ្លេចទិញស្រាសូជូ
និងសាច់ឆ្កែកូរ៉េផ្ញើរគ្រូសូត្រឆ្វេងផងណា !
អត់ដែលបានមកលេងផ្ទះ វាន់ដា! ថ្ងៃនេះដើរកាត់ ឈាងចូលមកលេង!
មកដល់ ស្រាប់យូនីកូដខ្ញុំអានអត់ដាច់ សង្ស័យបស់ខ្ញុំ error ហើយ!
សូមថ្លែងអំនរគុណជាអនេកកប្បកាលដែល ល្បងក្បុតឯងបានចូលមកលេងខ្ទបខ្ញុំព្រោះគ្មានពេល
អាប់ដេតសោះ។
ប្រពៃណាស់!!
ជួយណែនាំផង!
សួស្តីបងប្រុស!រីករាយដែលបានស្គាល់!
រីករាយដូចគ្នាដែលបានស្គាល់។
បងទំនេរនឹងឧស្សាហ៍ឈៀងចូលលេងសំបុករបស់ប្អូន។ តែអាឡូវារវល់បន្តិច។
ម៉េចបានឈប់អាប់ឌេតប្លុកចឹង?
ចែ! អ៊ើយ ! ឡាវល់ពេកនឹងណា។
ខ្ញុំត្រូវធ្វើការតាំងពីព្រលឹមដល់យប់ជ្រៅទើបបានត្រលប់ទៅផ្ទះ សឹងតែគ្មានពេលញ៉ាំបាយផងទេ។
កុំថាឡើយអាប់ដេតប្លុក។
រីករាយដែលបានស្គាល់ អរគុណដែលបានចូលមកលេងខ្ទមខ្ញុំ មិនគួរអោយជឿដោយសារយើងទាំងពីរនាក់មានឈ្មោះដូចគ្នា។
សួស្តីបងរីករាយដែលបានស្គាល់! កំណាព្យនេះមានអត្ថន័យដូចនឹងកំណាព្យខ្មែរមួយចំនួនដែរ គ្រាន់តែសូរ និងរសនិយមថ្មីប៉ុណ្ណោះ!